អំពីកងទ័ពជើងគោក
ឋានានុក្រម​ដឹកនាំ
គម្រោង​អភិវឌ្ឋន៍

DSC02203

ថ្ងៃទី ២០ មិនា ឆ្នាំ២០១៣ ឯកឧត្តម នាយឧត្តមសេនីយ៍ មាស សុភា ទិប្រឹក្សាផ្ទាល់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ជាអគ្គមេបញ្ជាការរងនៃកងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការកងទ័ពជើងគោក អមដំណើរដោយឯកឧត្តម មេបញ្ជាការរងកងទ័ពជើងគោក ឯកឧត្តមអភិបាលខេត្ត ប្រធាន ក្រុមប្រឹក្សាខេត្តព្រះវិហារ មេបញ្ជាការកងពលធំលេខ ៣ មេបញ្ជាការរង បញ្ជាការដ្ឋានអង្គរក្ស និងនាយទាហាន នៃបញ្ជាការដ្ឋានកងទ័ពជើងគោក មន្ត្រីសាលាខេត្ត ព្រះវិហារ មន្ត្រីអាជ្ញាធរប្រាសាទព្រះវិហារ ជាច្រើនរូបទៀត បានអញ្ជើញជួបសំណេះសំណាល ជាមួយប្រជាពលរដ្ឋ ដែលបានរងគ្រោះ ដោយខ្យល់ព្យុះ និងភ្លើងឆេះផ្ទះ ក្នុងភូមិធម្មជាតិ ឃុំស្រអែម ស្រុកជាំក្សាន្ត ខេត្តព្រះវិហារ ដែលពិធីនេះ បានប្រារព្ធនៅក្នុង បរិវេណវត្ត មរតកតេជោស្វរៈ ហៅវត្តស្រះត្តុល។ ឯកឧត្តម សួស យ៉ារ៉ា អនុរដ្ឋសេខាធិការ ទីស្តីការគណៈរដ្ឋមន្ត្រី និងជាអនុប្រធាន អាជ្ញាធរជាតិ ប្រាសាទព្រះវិហារ បានឲ្យដឹងថា កាលពិថ្ងៃទី ១៤ ខែមិនា ឆ្នាំ២០១៣ កន្លងមក មានខ្យល់ព្យុះ ដ៏ធំមួយបានបក់បោក មកលើលំនៅដ្ឋាន ប្រជាពលរដ្ឋ ក្នុងភូមិធម្មជាតិ សម្តេចតេជោ ភូមិស្រអែមជើង និងភូមិចំបក់សែនជ័យ ឃុំស្រអែម ស្រុកជាំក្សាន្ត ខេត្តព្រះវិហារ បណ្តាលឲ្យ ខូចខាតផ្ទះសប្បែង ប្រជាពលរដ្ឋ វត្ត និងសាលារៀល សរុបប្រមាណ ១០០ខ្នង និងស្លាប់ប្រជាពលរដ្ឋ ២នាក់ ម្តាយ និងកូន នៅក្នុងឧបទ្ទវហេតុនេះ។ បន្ទាប់ពីមានគ្រោះមហន្តរាយធម្មជាតិនេះ រាជរដ្ឋាភិបាល កាកបាទក្រហមកម្ពុជា ព្រមទាំងសប្បុរសជន នានា បានអញ្ជើញនាំយក សម្ភារៈ ថវិកា មនុស្សធម៌ ជួយដល់បងប្អូនជាបន្តបន្ទាប់។ នាឱកាសនេះ ទៀតសោក ឯកឧត្តមនាយឧត្តមសេនីយ៍ មាស សុភា រួមនឹងប្រតិភូ អមដំណើរ បានអញ្ជើញប្រារព្ធ ពិធីសូត្រមន្ត រំដោះគ្រោះ និងបញ្ចៀសគ្រោះមហន្តរាយ កុំឲ្យកើតមានដល់ បងប្អូន ក្នុងខេត្តព្រះវិហារ ក៏ដូចប្រជាពលរដ្ឋកម្ពុជាទូទាំងប្រទេស តទៅទៀត។ មានប្រសាសន៍ សំណេះសំណាល ជាមួយប្រជាពលរដ្ឋ ក្នុងឱកាសនោះ ឯកឧត្តមនាយឧត្តមសេនីយ៍ មាស សុភា បានពាំនាំ ការចូលរួមរំលែកទុក្ខ ពីសំណាក់ សម្តេចតេជោ និងលោកជំទាវកិត្តិព្រឹទ្ធបណ្ឌិត ជូនចំពោះ បងប្អូនរងគ្រោះទាំងអស់ ពិសេស បងប្អូន ដែលបានរងគ្រោះថ្នាក់ដល់អាយុជីវិតទាំងពីរនាក់ ម្តាយ និងកូន។ ឯកឧត្តមបាន បញ្ជាក់ថា ទុក្ខសោក របស់បងប្អូនប្រជាពលរដ្ឋ គឺជាទុក្ខសោករបស់សម្តេច ប្រមុខដឹកនាំស្ថាបន័ ជាតិជាន់ខ្ពស់ទាំងបី ពិសេស សម្តេចតេជោ និងលោកជំទាវកិត្តិព្រឹទ្ធបណ្ឌិត ដែលលោកតែងតែគិតគូ ពីសុខទុក្ខ ការលំបាក របស់បងប្អូនជានិច្ច។ បន្ទាប់ពីទទួល បានព័ត៌មានស្តីពី គ្រោះមហន្តរាយនោះភ្លាម សម្តេច និងលោកជំទាវ បានចាត់តាំងក្រុមការងារ ចុះមកពិនិត្យ និងនាំយកអំណោយ របស់សម្តេចជូនបងប្អូន ជាបន្តបន្ទាប់ ដោយនាពេលនេះជាលើកទី ៣ ដែល ឯកឧត្តមផ្ទាល់ រួមជាមួយថ្នាក់ដឹកនាំខេត្ត អាជ្ញាធរប្រាសាទព្រះវិហារ ដឹកនាំប្រតិភូ នាំយកអំណោយ សម្តេចតេជោ និងលោកជំទាវកិត្តិព្រឹទ្ធបណ្ឌិត ផ្តល់ជូនបងប្អូន រងគ្រោះ ដោយខ្យល់ព្យុះ ចំនួន ៦៧គ្រួសារ រងគ្រោះដោយភ្លើងឆេះផ្ទះចំនួន ១គ្រួសារផងដែរ។ ឯកឧត្តម បានផ្តាំផ្ញើរ ដល់បងប្អូន បន្តគាំទ្រនយោបាយដឹកនាំ របស់រាជរដ្ឋាភិបាល ដែលមានសម្តេច អគ្គមហាសេនាបតីតេជោ ហ៊ុន សែន ជាប្រមុខ ដើម្បីសេចក្តីសុខក្សេមក្សាន្ត របស់ប្រជាពលរដ្ឋ និងការអភិវឌ្ឍន៍ជាតិ កាត់បន្ថយភាពក្រីក្រ របស់ប្រជាពលរដ្ឋយើង ខិតខំបន្តបង្កបង្កើនផល ស្តារជីវភាពឡើងវិញបន្ទាប់ពី គ្រោះមហន្តរាយ រួមគ្នាអនុវត្តន៍ នយោបាយ ភូមិ ឃុំ មានសុវត្ថិភាព និងត្រូវទៅបោះឆ្នោត ជ្រើសតាំងតំណាងរាស្ត្រ អាណត្តិទី៥ ឲ្យបានគ្រប់គ្នា។ ក្នុងឱកាសនោះឯកឧត្តមនាយឧត្តមសេនីយ៍ មាស សុភា បាននាំយកអំណោយ រួមមានៈ កំសៀវទឹក ១ ឆ្នាំងបាយ ១ ឆ្នាំងសម្ល ១ ចានបាយ កន្លះឡូ ស្លាបព្រាកន្លះឡូ វែកសម្ល ១ ធុងទឹកចំណុះ ៨០លីត្រ ១ ទឹកស៊ីអ៊ីវ ទឹកត្រី ២យួរ អង្ករ ៥០គីឡូក្រាម និងថវិកា ៥ម៉ឺនរៀល ក្នុងមួយគ្រួសារ សម្រាប់ប្រជាពលរដ្ឋ រងគ្រោះទាំង ៦៨គ្រួសារ ដោយឡែក គ្រួសារសព ទទួលបានថវិកា បន្ថែម ១លានរៀល ជូនមេឃុំ និងក្រុមប្រឹក្សាឃុំ ៩នាក់ ក្នុងម្នាក់ៗថវិកា ៥ម៉ឺនរៀល និងសារុង ១ ប្រធានមណ្ឌល និងភូមិ ៣០នាក់ ម្នាក់ៗថវិកា ១ម៉ឺនរៀល និងសារុង ១ ព្រះសង្ឃ ១២អង្គ បច្ច័យ ៩០ម៉ឺនរៀល និងស្លាដក ១ក្នុង ១អង្គ អាចារ្យក្នុងពិធី ៣នាក់ ម្នាក់ៗថវិកា ៥ម៉ឺនរៀល ឧបោសថសីល ១៦នាក់ ក្នុងម្នាក់ៗ ថវិកា ១ម៉ឺនរៀល និងសារុង ១៕

កងទ័ពជើងគោក
ប្រតិទិន
January 2019
T W T F S S M
« May    
1234567
891011121314
15161718192021
22232425262728
293031