អំពីកងទ័ពជើងគោក
ឋានានុក្រម​ដឹកនាំ
គម្រោង​អភិវឌ្ឋន៍

0079(1)ក្នុងមតិស្វាគមន៍ របស់ឯកឧត្តមឧត្តមសេនីយ៍ ទោ ជា ភូងភិរម្យ មេបញ្ជាការកងពលតូចថ្មើរ ជើងលេខ ៥៣ ក៏បានបង្ហាញពីស្មារតី ទទួល ខុសត្រូវ ខ្ពស់របស់នាយទាហាន នាយទាហាន រង ពលទាហាន គ្រប់កងឯកភាព ចំណុះ កងពល ក្នុងភារកិច្ច រ៉ាប់រង ម្ចាស់ការ ការពារ បូរណភាពដែនដី និងការខិតខំកសាងអង្គភាព រឹងមាំ លើគ្រប់វិស័យ ពិសេស ការចុះជួយ សង្រ្គោះប្រជាពលរដ្ឋ រងគ្រោះដោយគ្រោះ មហន្តរាយធម្មជាតិ។ លោកឧត្តមសេនីយ៍ត្រី កែវ សេងលន មេបញ្ជាការរង និងជានាយសេនាធិការកងពលតូចថ្មើរជើងលេខ ៥៣ ក៏បានអាននូវ របាយការណ៍ បូកសរុបលទ្ធផលការងារ ក្នុងឆ្នាំ ២០១៣ ដែលគ្រប់កងឯកភាព សម្រេចបាន និងបានផ្សព្វផ្សាយ ទិសដៅ សកម្មភាពការងារ សម្រាប់បន្តអនុវត្តន៍ក្នុង ឆ្នាំ២០១៤។

          មានប្រសាសន៍សំណេះសំណាល ក្នុងឱកាសនោះ ឯកឧត្តមនាយឧត្តមសេនីយ៍ មាស សុភា បានពាំនាំប្រសាសន៍ផ្តាំផ្ញើរ សួរសុខទុក្ខ ពីសំណាក់សម្តេចតេជោ និងសម្តេចគិត្តិព្រឹទ្ធបណ្ឌិត  ឯកឧត្តមឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ ឯកឧត្តមអគ្គមមេបញ្ជាការនៃ កងយោធពលខេមរភូមិន្ទ ជូនចំពោះ នាយទាហាន នាយទាហានរង ពលទាហាន នៃកងពលលេខ ៥៣ ទាំងអស់ អាជ្ញាធរ មូលដ្ឋាន និងកងកម្លាំងសមត្ថកិច្ច ទាំង​អស់ ក្នុងស្រុកកំរៀង ទាំងមូល។ ឯកឧត្តមបានសម្តែងការកោតសរសើរ ចំពោះមេបញ្ជាការ មេបញ្ជាការរង នាយទាហាន ពលទាហាន ទាំងអស់ ដែលបានខិតខំសម្រេចភារកិច្ច ប្រកបដោយជោគជ័យ នាឆ្នាំកន្លងមក។ ឯកឧត្តម ក៏បានគូសបញ្ជាក់ពីសភាពការណ៍ នយោបាយថ្មីៗ ដែលកំពុងមាន ការវិវត្តន៍ ពិសេស ការងារការទូត របស់រាជរដ្ឋាភិបាល ក្រោមការដឹកនាំ ដ៏ឈ្លាស់វៃ របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ធ្វើឲ្យបណ្តាប្រទេសលើ លោក ងាកមកជួយឧបត្ថម្ភ គាំទ្រចំពោះប្រជាពលរដ្ឋ កម្ពុជា និងរាជរដ្ឋាភិបាលកម្ពុជា ក្នុងការបន្តអនុវត្តន៍ នយោបាយ យុទ្ធសាស្ត្រចតុកោណ ដំណាក់កាលទី ៣ កំណែទម្រង់ ដើម្បីកំណើរសេដ្ឋកិច្ចជាតិ កាត់បន្ថយភាពក្រីក្រជូនប្រជាពលរដ្ឋ។

          ក្នុងឱកាសនោះ ឯកឧត្តមនាយឧត្តមសេនីយ៍ មាស សុភា បាននាំយកថវិកា ចំនួន ៣លានរៀល សម្រាប់ការបិទអង្គពិធី និងបានបំពាក់គ្រឿង ឥស្សរិយយសជូន នាយទាហាន មានស្នាដៃល្អ ព្រមទាំង សប្បុរសជន ជាបន្តបន្ទាប់៕

កងទ័ពជើងគោក
ប្រតិទិន
January 2019
T W T F S S M
« May    
1234567
891011121314
15161718192021
22232425262728
293031