អំពីកងទ័ពជើងគោក
ឋានានុក្រម​ដឹកនាំ
គម្រោង​អភិវឌ្ឋន៍

0086(1)បន្តដំណើរបំពេញបេសកកម្មនៅតំបន់ព្រំដែន ឯកឧត្តមនាយឧត្តមសេនីយ៍ មាស សុភា អគ្គមេបញ្ជាការរងនៃកងយោធពលខេមរភូមិន្ទ និង ជាមេបញ្ជាការកងទ័ពជើងគោក នាថ្ងៃទី ៤ ខែមេសា​ ឆ្នាំ ២០១៤ បានអញ្ជើញចុះពិនិត្យការដ្ឋានជួសជុលកំណាត់ផ្លូវ ៣ខ្សែរ ក្នុងខេត្តបន្ទាយមានជ័យ ដែលបានខូចខាតដោយគ្រោះទឹកជំនន់កាលពីឆ្នាំ ២០១៣ កន្លងមក។

លោកវរៈសេនីយ៍ឯក សៅ សារី ប្រធានការដ្ឋាន និងឯកឧត្តមឧត្តមសេនីយ៍ទោ អ៊ុច វ៉ាន់ថា មានប្រសាសន៍ថា កំណាត់ផ្លូវខ្សែរទី ១ មានប្រវែង ១៨គីឡូមែត្រ ភ្ជាប់ពីព្រៃចន្ទ័ ដល់ក្តិបថ្ម មានសំណង់ដោះទឹក ៣កន្លែង មកដល់ពេលនេះ កងកម្លាំង វិស្វកម្មកងទ័ពជើងគោក បានឆាយដី ចាក់បំពេញតួផ្លូវសម្រេចបាន ១០០ភាគរយ និងបានក្រាលក្រួសកក្រហមប្រវែង ៥៨០០មែត្រ ស្មើ នឹង៣០ភាគរយ កំណាត់ផ្លូវខ្សែរទី ២ ប្រវែង ១៦,៥០គីឡូមែត្រ ពីក្តិបថ្ម ដល់អូកំបុត មានសំណង់ដោះទឹក ៣កន្លែង បានឆាយដី បំពេញតួផ្លូវ និងពង្រីតតួផ្លូវ សម្រេចបាន ៧៣ភាគរយ សំណង់ដោះទឹកសម្រេចបាន ៣៥ភាគរយ កំណត់ផ្លូវ ៣ខ្សែរ នឹងចាប់ផ្តើម អនុវត្ត ពីខែ៤ ឆ្នាំ២០១៤ តទៅ។ ឯកឧត្តម អ៊ុចច វ៉ាន់ថា បានបញ្ជាក់ថា ការដ្ឋានជួសជុលផ្លូវ នេះ នឹងសម្រេចជាស្ថាពរ នាចុងខែ មិថុនា ឆ្នាំ២០១៤នេះ។

ក្នុងឱកាស អបអរសាទរឆ្នាំថ្មីប្រពៃណីយ៍ ជាតិ ដែលនឹងឈាន ចូលមកដល់នាពេលខាងមុខនេះ ឯកឧត្តមនាយឧត្តមសេនីយ៍ មាស សុភា បាននាំយកថវិកាចំនួន ៨លានរៀល និងគ្រឿងឧបភោគបរិភោគ មាន មី ទឹកត្រី ទឹកស៊ីអីវ ត្រីខ ស្ករស ទឹកដោះគោ ទឹកក្រូច និង អង្ករ ផ្តល់ជូនកងកម្លាំងវិស្វកម្មកងទ័ពជើងគោកដែលកំពុងខិតខំកសាងជួសជុលហេដ្ឋារចនាសម្ព័ន្ធដែលបានរងគ្រោះដោយគ្រោះធម្មជាតិកន្លងមកក្នុងភូមិសាស្រ្ត ខេត្តបន្ទាយមានជ័យផងដែរ៕

កងទ័ពជើងគោក
ប្រតិទិន
January 2019
T W T F S S M
« May    
1234567
891011121314
15161718192021
22232425262728
293031