អំពីកងទ័ពជើងគោក
ឋានានុក្រម​ដឹកនាំ
គម្រោង​អភិវឌ្ឋន៍

0087(1)មានប្រសាសន៍ ក្នុងជំនួប សម្តែងការគួរសម របស់លោក វរៈសេនីយ៍ឯក PABLO M LORENZO អនុព័ន្ធយោធាថ្មី នៃសាធារណរដ្ឋ ហ្វីលីពីន ប្រចាំនៅព្រះរាជាណាចក្រកម្ពុជា នាព្រឹកថ្ងៃទី ១៤ ខែមិនា ឆ្នាំ២០១៤ នៅបញ្ជាការដ្ឋាន កងទ័ពជើងគោក ឯកឧត្តមនាយឧត្តមសេនីយ៍ មាស សុភា អគ្គមេបញ្ជាការរងនៃកងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការកងទ័ពជើងគោក មានប្រសាសន៍ លើកឡើង ពីសភាពការណ៍នយោបាយនៅកម្ពុជា ពិសេស នយោបាយឈ្នះៗ របស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ដែលធ្វើឲ្យមានការ បង្រួបបង្រួមជាតិ ធ្វើឲ្យមាតុភូមិកម្ពុជាមាន សន្តិភាពពេញបរិបូរណ៍ រហូតដល់ ការដាក់ចេញកម្មវិធីនយោបាយ យុទ្ធសាស្ត្រត្រីកោណ យុទ្ធសាស្ត្រចតុកោណ ដោយបានធ្វើកំណែទម្រង់ ស៊ីជម្រៅនៅកម្ពុជា ដើម្បីកំណើនសេដ្ឋកិច្ច កាត់បន្ថយភាពក្រីក្រជូនប្រជាពលរដ្ឋ ឈានទៅកសាង អភិវឌ្ឍន៍ប្រទេសជាបន្តបន្ទាប់។

លោកវរៈសេនីយ៍ឯក PABLO M LORENZO ក៏បានសម្តែងអំណរគុណ ចំពោះការចំណាយពេលវេលា ដ៏មមាញឹក របស់ឯកឧត្តមនាយឧត្តមសេនីយ៍ មាស សុភា អនុញ្ញាតឲ្យ លោកបានចូលជួបសម្តែងការគួរសម ក្នុងវត្តមានជាអនុព័ន្ធយោធាថ្មី នៃសាធារណរដ្ឋ ហ្វីលីពីន ប្រចាំនៅកម្ពុជា។ លោកបានបញ្ជាក់ថា ចំណងមិត្តភាព សាមគ្គីភាពរវាង កងទ័ពយើងទាំងពីរ មានអត្ថប្រយោជន៍ ចំពោះភារកិច្ច សហប្រតិបត្តិការក្នុងតំបន់ និងលើសកលលោក ។ លោកបានប្តេជ្ញា បន្តកិច្ចសហការ កាន់តែរឹងមាំ ជាមួយកងទ័ពជើងគោក នៃកងយោធពលខេមរភូមិន្ទ៕

កងទ័ពជើងគោក
ប្រតិទិន
February 2017
T W T F S S M
« May    
 123456
78910111213
14151617181920
21222324252627
28