អំពីកងទ័ពជើងគោក
ឋានានុក្រម​ដឹកនាំ
គម្រោង​អភិវឌ្ឋន៍

0091ចូលរួមអបអរសាទរទិវា បុណ្យចូលឆ្នាំថ្មី ប្រពៃណីយ៍ជាតិ គណៈប្រតិភូ កងទ័ពប្រទេសជាមិត្ត បានអញ្ជើញមកជូនពរឆ្នាំថ្មីជូន ឯកឧត្តមនាយឧត្តមសេនីយ៍ មាស សុភា អគ្គមេបញ្ជាការរងនៃកងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការកងទ័ពជើងគោក ជាបន្តបន្ទាប់ ក្នុងនោះមាន គណៈប្រតិភូយោធភូមិភាគទី ៧ កងទ័ពប្រជាជនវៀតណាម ដឹកនាំដោយ ឯកឧត្តមឧត្តមសេនីយ៍ទោ ចឺន ដឺន មេបញ្ជាការយោធភូមិភាគទី ៧ គណៈប្រតិភូ ការិយាល័យសម្របសម្រួល ថៃ-កម្ពុជា ដឹកនាំដោយ ឯកឧត្តមឧត្តមសេនីយ៍ទោ គីទីពល ប្រាសិទ្ធស៊ុក ប្រធានការិយាល័យ និងគណៈប្រតិភូ ទីក្រុង កឹន ចឺ នៃសាធារណរដ្ឋសង្គមនិយម វៀតណាម ដឹកនាំដោយ ឯកឧត្តម ឡេ ហ៊ុងយុង ប្រធានគណៈកម្មាធិការ ប្រជាជនទីក្រុង កឹន ចឺ។

          ក្នុងជំនួបសវនាការ ជាមួយបណ្តាគណៈប្រតិភូទាំងអស់ ឯកឧត្តមនាយឧត្តមសេនីយ៍ មាស សុភា បានសម្តែងអំណរគុណយ៉ាង ជ្រាលជ្រៅចំពោះគណៈប្រតិប្រទេសជាមិត្ត ទាំងអស់ ដែលបានឆ្លៀតពេលវេលា ដ៏មមាញឹក ដើម្បីចូលរួមអំណរសាទរទិវាបុណ្យចូលឆ្នាំថ្មី ប្រពៃណ៍ជាតិ របស់ប្រជាពលរដ្ឋកម្ពុជា។ ឯកឧត្តមក៏បាន គូសបញ្ជាក់ពីនយោបាយ ដឹកនាំ របស់រាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំ របស់សម្តេច អគ្គមហាសេនាបតីតេជោ ហ៊ុន សែន នយោបាយឈ្នះៗ របស់សម្តេច បានបង្រួបបង្រួមជាតិ បង្កើតបាននូវ សុខសន្តិភាពពេញបរិបូរណ៍ កសាងលទ្ធិប្រជាធិបតេយ្យសេរីពហុបក្ស បន្តទៅកសាង អភិវឌ្ឍន៍ ប្រទេស ក្រោមនយោបាយយុទ្ធសាស្ត្រ ត្រីកោណ យុទ្ធសាស្ត្រចតុកោណដំណាក់កាលទី ១ ទី២ និងទី៣ នាអាណត្តិទី ៥ របស់រដ្ឋសភា បង្កើនចំណូលថវិកាជាតិ បន្តកាត់បន្ថយភាពក្រីក្រ​ ជូនប្រជាពលរដ្ឋជាបន្តបន្ទាប់ ដែលក្នុងនោះកំណែទម្រង់កងយោធពលខេមរភូមិន្ទ បានរួមចណែក យ៉ាងសកម្មជាមួយរាជរដ្ឋាភិបាល។ ក្រោមការដឹកនាំ របស់រាជរដ្ឋាភិបាល ទំនាក់ទំនងអន្តរជាតិ បានធ្វើឲ្យកម្ពុជា កាន់តែមានភាពលេចធ្លោ ទាំងក្នុងតំបន់ និងលើឆាកអន្តរជាតិ ជាពិសេសទំនាក់ទំនងកងទ័ពនៃបណ្តាប្រទេស ជាមួយកងយោធពលខេមរភូមិន្ទ។ ចំពោះសំណើរ របស់កងទ័ពភូមិន្ទថៃ ស្នើរសុំ កិច្ចសហការ​ រួមគ្នាជាមួយ កងទ័ពជើងគោក ដើម្បីដាំ ដើមឈើជាអនុស្សាវរីយ៍ ឯកឧត្តមនាយឧត្តមសេនីយ៍ មាស សុភា បានឯកភាព នឹងស្នើរសុំ​ទៅក្រសួងការពារជាតិ អគ្គមេបញ្ជាការ ដើម្បីពិចារណា និងផ្តល់លទ្ធភាពនាពេលក្រោយ។ ជំនួសមុខ នាយទាហាន ពលទាហាន ទូទាំងកងទ័ពជើងគោក នៃកងយោធពលខេមរភូមិន្ទ ឯកឧត្តមនាយឧត្តមសេនីយ៍ មាស សុភា បានប្រសិទ្ធិពរឆ្នាំថ្មីប្រពៃណីយ៍ជាតិ កម្ពុជា ជូនដល់កងទ័ព និងប្រជាជនប្រទេសជាមិត្ត ទាំងអស់ មានសុខភាពល្អ ជោគជ័យគ្រប់ផារកិច្ច និងសូមឲ្យចំណងមិត្តភាព សាមគ្គីភាពកិច្ចសហប្រតិបតិ្តការ រវាងកងទ័ពជើងគោកជាមួយ បណ្តាប្រទេសជាមិត្ត រឹងមាំ ស្ថិតស្ថេរចីរកាល៕

កងទ័ពជើងគោក
ប្រតិទិន
April 2017
T W T F S S M
« May    
 123
45678910
11121314151617
18192021222324
252627282930