អំពីកងទ័ពជើងគោក
ឋានានុក្រម​ដឹកនាំ
គម្រោង​អភិវឌ្ឋន៍

0092អនុវត្តន៍ តាមពិធីសារកិច្ចសហប្រតិបត្តិការរវាង ក្រសួងការពារជាតិ នៃព្រះរាជាណាចក្រកម្ពុជា និងក្រសួងការពារជាតិនៃសាធារណរដ្ឋសង្គមនិយមវៀតណាម និងកំណត់ហេតុនៃកិច្ចប្រជុំលើកទី ១០ នៅក្រុងញ៉ា ចាង នៃសាធារណរដ្ឋសង្គមនិយម វៀតណាម កិច្ចប្រជុំលើកទី ១១ ឆ្នាំ២០១៤ ដែលកម្ពុជាទទួលធ្វើជាម្ចាស់ផ្ទះ នាពេលនេះ បានប្រារព្ធនៅថ្ងៃទី ០៧ ខែមេសា ឆ្នាំ២០១៤ នៅសណ្ឋាគារភ្នំពេញ រាជធានីភ្នំពេញ ក្រោមអធិបតីភាព ឯកឧត្តមនាយឧត្តមសេនីយ៍ មាស សុភា អគ្គមេបញ្ជាការរងនៃកងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការ កងទ័ពជើងគោក និងឯកឧត្តមឧត្តមសេនីយ៍ទោ វ៉ ចុងវៀត មេបញ្ជាការ បញ្ជាការដ្ឋានកងទ័ព ការពារព្រំដែននៃកងទ័ពប្រជាជន វៀតណាម។

ឯកឧត្តមបានបញ្ជាក់ថា កិច្ចប្រជុំលើកទី ១១ នេះ យើងនឹងរួមគ្នារិះរក គ្រប់មធ្យោបាយ ប្រមូលផ្តុំបទពិសោធន៍ថ្មីៗ ធ្វើយ៉ាងណា ឲ្យការងារ អនុវត្តន៍ខ្លឹមសារ នៃកំណត់ហេតុក្នុងឆ្នាំ ២០១៤ ទទួលបាននូវលទ្ធផល គួរជាទី មោទនៈបន្ថែមទៀត។ឯកឧត្តម ឧត្តមសេនីយ៍ទោ សុខ សាយ ក៏បានលើកពីទិសដៅដែលនឹងត្រូវបន្ត អនុវត្តន៍សម្រាប់ឆ្នាំ២០១៤ រវាង បញ្ជាការដ្ឋានកងទ័ពជើងគោក និងបញ្ជាការដ្ឋានកងទ័ពការពារព្រំដែន វៀតណាម ផងដែរ។ ថ្លែងបិទអង្គប្រជុំបូកសរុបលទ្ធផលកិច្ចសហប្រតិបត្តិការឆ្នាំ២០១៣ និងទិសដៅបន្តឆ្នាំ២០១៤ រវាងកងទ័ពជើងគោក និងកងទ័ពការពារព្រំដែន វៀតណាម ឯកឧត្តមនាយឧត្តមសេនីយ៍ មាស សុភា បានបញ្ជាក់ថាទំនាក់ទំនងកម្ពុជា-វៀតណាម ជាទំនាក់ទំនង បងប្អូន ជាយុទ្ធមិត្ត និងជាទំនាក់ទំនងភូមិផង របងជាមួយគ្នា ដូច្នេះ ដើម្បីពង្រឹងចំណង មិត្តភាព សាមគ្គីភាព សហប្រតិបត្តិការ បានល្អ សូមភាគីមិត្ត បន្តជម្រុញការវិនិយោគ ចូលមកកម្ពុជា ឲ្យបានច្រើន ពិសេស ការជួយ អភិវឌ្ឍន៍ ក្នុងកងទ័ព សហការ អនុវត្តន៍ តាមខ្លឹមសារ អនុស្សារណៈ រវាងក្រសួងការពារជាតិ នៃប្រទេសទាំងពីរ និងកំណត់ហេតុ នៃកិច្ចប្រជុំប្រចាំឆ្នាំ រវាងភាគីទាំងពីរ ឲ្យមានប្រសិទ្ធភាពខ្ពស់៕

កងទ័ពជើងគោក
ប្រតិទិន
June 2017
T W T F S S M
« May    
 12345
6789101112
13141516171819
20212223242526
27282930