អំពីកងទ័ពជើងគោក
ឋានានុក្រម​ដឹកនាំ
គម្រោង​អភិវឌ្ឋន៍

0096ដើម្បីដំណើរការដក ពិសោធន៍ ការងារកន្លងមក និងដាក់ចេញទិសដៅអនុវត្តន៍កាន់តែ មានប្រសិទ្ធភាព គណៈបញ្ជាការឯកភាព សមរភូមិមុខទិស យោធភូមិភាគ ៥ បានប្រារព្ធកិច្ច ប្រជុំបូកសរុប លទ្ធផលអនុវត្តន៍ការងារយោធា សន្តិសុខត្រីមាសទី ១ ដាក់ចេញទិសដៅត្រីមាស ទី២ ឆ្នាំ២០១៤ របស់គណៈបញ្ជាការឯកភាពសមរភូមិមុខ ទិសយោធភូមិភាគទី ៥ និងពិធីផ្លាស់ប្តូរមុខងារ បំពាក់ឋានន្តរសក្តិ ជូននាយទាហាន នៅទីបញ្ជាការយោធភូមិភាគទី ៥ ក្រោមអធិបតីភាព ឯកឧត្តមនាយឧត្តមសេនីយ៍ មាស សុភា អគ្គមេបញ្ជាការរងនៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងទ័ពជើងគោក និងជាប្រធានគណៈបញ្ជាការឯកភាពសមរភូមិ មុខទិសយោធភូមិភាគទី ៥។អង្គពិធី ក៏បានប្រកាសផ្លាស់ប្តូរ តែងតាំងមុខដំណែង និងបំពាក់ឋានន្តរសក្តិ ជូននាយទាហាន ជាបន្តបន្ទាប់។

ឯកឧត្តមនាយឧត្តមសេនីយ៍ មាស សុភា ក៏បានផ្តាំផ្ញើរ ដល់អង្គពិធីបន្ត អនុវត្តន៍ តាមទិសដៅភារកិច្ច ដែលបានដាក់ចេញឲ្យមានប្រសិទ្ធភាព និងបន្តគោរពគាំទ្រគោលនយោបាយ យុទ្ធសាស្ត្រចតុកោណដំណាក់កាលទី ៣ របស់រាជរដ្ឋាភិបាល បន្តការពាររាជរដ្ឋាភិបាល កើតចេញពីការបោះឆ្នោត គាំទ្រពីប្រជាពលរដ្ឋ ការពារបូរណភាពដែនដី ដោយបន្តអនុវត្តន៍អនុសាសន៍របស់សម្តេចតេជោ លើបញ្ហាព្រំដែន ដោយត្រូវពិភាក្សាគ្រប់យន្តការ បញ្ចៀសនូវជម្លោះប្រដាប់អាវុធ រក្សាតំបន់ព្រំដែន ឲ្យក្លាយជាព្រំដែនសន្តិភាព មិត្តភាព សហប្រតិបត្តិការ និងការអភិវធ្ឍន៍ រក្សាបានចំណងសាមគ្គីភាពឯកភាពផ្ទៃក្នុងល្អជានិច្ច និងត្រៀមខ្លួនជាស្រេច ការពារសន្តិសុខ សណ្តាប់ធ្នាប់ក្នុងឱកាសនៃការបោះឆ្នោតជ្រើសតាំងក្រុមប្រឹក្សារាជធានី ខេត្ត ក្រុងស្រុក នាពេលខាងមុខ៕

កងទ័ពជើងគោក
ប្រតិទិន
March 2017
T W T F S S M
« May    
 123456
78910111213
14151617181920
21222324252627
28293031