អំពីកងទ័ពជើងគោក
ឋានានុក្រម​ដឹកនាំ
គម្រោង​អភិវឌ្ឋន៍

0097(2)ថ្ងៃទី ២៣ ខែ មេសា ឆ្នាំ២០១៤ នៅភូមិសាស្ត្រ អូរកូនតឹង ឃុំស្រែណូយ ស្រុកវ៉ារិន្ទ ខេត្តសៀមរាប មានប្រារព្ធពិធីបិទវគ្គកាំភ្លើងត្បាល់ 100mm និងកាំភ្លើង DKZ 75mm ក្រមអធិបតីភាព ឯកឧត្តមនាយឧត្តមសេនីយ៍ មាស សុភា អគ្គមេបញ្ជាការរងនៃកងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការកងទ័ពជើងគោក។

មានប្រសាសន៍ សំណេះសំណាល ក្នុងឱកាសនោះ ឯកឧត្តមនាយឧត្តមសេនីយ៍ មាស សុភា បានពាំនាំ ការផ្តាំផ្ញើរ សួរសុខទុក្ខ ពីសំណាក់សម្តេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ឯកឧត្តមឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ ឯកឧត្តម ថ្នាក់ដឹកនាំអគ្គបញ្ជាការ ជូនចំពោះ នាយទាហាន ពលទាហាន កម្មសិក្សាការីទាំងអស់។ ឯកឧត្តម បានគូសបញ្ជាក់ ឡើងវិញ ពីតួនាទី នៃអាវុធគាំទ្រ សម្រាប់ប្រើប្រាស់ទាំងក្នុង រូបភាពជាយុទ្ធសាស្ត្រ និងយុទ្ធវិធី សម្រាប់ការវាយលុក ដ៏ដូចជាការ ការពារទីតាំង។

ក្នុងឱកាសនោះដែរ ឯកឧត្តមនាយឧត្តមសេនីយ៍ មាស​ សុភា បានគូសបញ្ជាក់ពី សភាពការណ៍នយោបាយ ក្នុងប្រទេស និងបានផ្តាំផ្ញើរដល់ សិក្ខាកាមទាំងអស់ បន្តពង្រឹង ប្រៀបការពារជាតិ គាំទ្រគោលនយោបាយ យុទ្ធសាស្ត្រចតុកោណ​ដំណាក់កាលទី ៣ របស់រាជរដ្ឋាភិបាលស្របច្បាប់ កើតចេញពីការបោះឆ្នោត គាំទ្ររបស់ប្រជាពលរដ្ឋ បន្តកសាង អង្គភាព រឹងមាំ លើគ្រប់វិស័យ បន្តខិតខំស្រាវជ្រាវ ឯកសារថ្មីៗ ដែលមានលក្ខណៈវិទ្យាសាស្ត្រ ដើម្បីពង្រឹងសមត្ថភាព ប្រើប្រាស់អាវុធគាំទ្រ និងត្រូវរក្សាសាមគ្គី ឯកភាពផ្ទៃក្នុងល្អជានិច្ច។

ក្នុងឱកាសនោះ ឯកឧត្តមនាយឧត្តមសេនីយ៍ មាស សុភា បាននាំយកថវិកា ចំនួន ៥លានរៀល ឧបត្ថម្ភកម្មវិធី បិទវគ្គផងដែរ៕

កងទ័ពជើងគោក
ប្រតិទិន
August 2017
T W T F S S M
« May    
1234567
891011121314
15161718192021
22232425262728
293031