អំពីកងទ័ពជើងគោក
ឋានានុក្រម​ដឹកនាំ
គម្រោង​អភិវឌ្ឋន៍

0098កាលពីរសៀលថ្ងៃទី ០៨ ខែឧសភា ឆ្នាំ២០១៤ នៅបញ្ជាការដ្ឋានកងទ័ពជើងគោក ឯកឧត្តមនាយឧត្តមសេនីយ៍ មាស សុភា អគ្គមេបញ្ជាការរងនៃកងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការកងទ័ពជើងគោក បានអញ្ជើញជាអធិបតី ក្នុងពិធីប្រកាសតែងតាំងមុខងារ និងបំពាក់ឋានន្តរសក្តិ ជូននាយទាហានជាន់ខ្ពស់នៃបញ្ជាការដ្ឋានកងទ័ពជើងគោក។

មានប្រសាសន៍សំណសំណាលក្នុងឱកាសនោះ ឯកឧត្តមនាយឧត្តមសេនីយ៍ មាស​ សុភា បានសម្តែងការអបអរសាទរ ចំពោះ នាយទាហានជាន់ខ្ពស់នៃបញ្ជាការដ្ឋានកងទ័ពជើងគោក ដែលទើបបានទទួលការតែងតាំង និងបំពាក់ឋានន្តរសក្តិ នាពេលនេះ។ ឯកត្តម ក៏បានបញ្ជាក់ពីតួនាទី ឋានន្តរសក្តិ ដែលរាជរដ្ឋាភិបាល ព្រះមហាក្សត្រ ព្រះប្រទាន និងប្រទាន នាពេលនេះ ជាទំនុកចិត្ត ដ៏ខ្ពង់ខ្ពស់ ចំពោះឯកឧត្តម អស់លោក ជានាយទាហាន ទាំងអស់ ក្នុងភារកិច្ច ការពារជាតិ សាសនា ព្រះមហាក្សត្រ។ ឯកឧត្តមនាយឧត្តមសេនីយ៍ មាស​សុភា បានផ្តាំផ្ញើរ ដល់នាយទាហាន ទាំងអស់បន្តចូលរួម អនុវត្តន៍ នយោបាយ កែទម្រង់ របស់រាជរដ្ឋាភិបាល ពិសេស កំណែទម្រង់ ក្នុងកងយោធពលខេមរភូមិន្ទ ដើម្បី មានកម្លាំង កងទ័ព មួយធានាបាន ទាំងគុណភាព និងបរិមាណ សមស្របសម្រាប់កិច្ចការ ការពារបូរណភាពដែនដី៕

កងទ័ពជើងគោក
ប្រតិទិន
February 2017
T W T F S S M
« May    
 123456
78910111213
14151617181920
21222324252627
28