អំពីកងទ័ពជើងគោក
ឋានានុក្រម​ដឹកនាំ
គម្រោង​អភិវឌ្ឋន៍

0099ថ្ងៃទី ០៥ ខែឧសភា ឆ្នាំ២០១៤ ឯកឧត្តមនាយឧត្តមសេនីយ៍ មាស សុភា អគ្គមេបញ្ជាការរងនៃកងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការកងទ័ពជើងគោក បានអនុញ្ញាតឲ្យ លោកវរៈសេនីយ៍ឯក ADNAN HJ ARIFFIN អនុពន្ធ័យោធានៃព្រះរាជាណាចក្រ ម៉ាឡេស៊ី ប្រចាំនៅប្រទេសកម្ពុជា ចូលជួបសម្តែងការគួរសម និងជម្រាបលា ក្នុងឱកាសដែលលោក បានបញ្ចប់ការងារ ការទូតនៅកម្ពុជា។

មានប្រសាសន៍ ក្នុងឱកាសនោះដែរ លោកវរៈសេនីយ៍ឯក ADNAN HJ ARIFFIN បានសម្តែងអំណរគុណចំពោះ ឯកឧត្តមមេបញ្ជាការ មេបញ្ជាការរង នាយទាហាន នាយទាហានរង ពលទាហាន នៃកងទ័ពជើងគោក កងយោធពលខេមរភូមិន្ទ ដែលបានបង្កលក្ខណៈងាយស្រួល ដល់ការបំពេញបេសកកម្ម ការទូតរយៈពេល ៤ឆ្នាំ នៅកម្ពុជា ប្រកបដោយមោទនភាពខ្ពស់។ លោកក៏បានស្នើរសុំ ឲ្យភាគីកម្ពុជាបន្តការ ផ្លាស់ប្តូរប្រតិភូ នាយទាហាន ទៅបំពេញទស្សនកិច្ច សិក្សា ដើម្បី ដកបទពិសោធន៏ និងសិក្សាស្រាវជ្រាវ ពីគ្នាទៅវិញទៅមក ក្នុងន័យបង្កើនចំណងមិត្ត កិច្ចសហប្រតិបត្តិការ ល្អរវាង កងទ័ពយើងទាំងពីរ។ ទោះបីជាផុត អាណត្តិបេសកកម្ម ការងារ ក្តីលោកវរៈសេនីយ៍ឯក ADNAN នៅបន្តខិតខំជួយពាំនាំ បណ្តាសំណើរក្នុងការ បណ្តុះបណ្តាល ធនធាន មនុស្ស ពីភាគីកងទ័ពជើងគោក ទៅសុំការយល់ព្រម ពីថ្នាក់ដឹកនាំ ក្រសួងការពារជាតិ និងអគ្គមេបញ្ជាការកងទ័ព ម៉ាឡេស៊ី ដើម្បីពង្រីកចំណងមិត្តភាព រវាងកងទ័ព ជើងគោក កម្ពុជា-ម៉ាឡេស៊ី កាន់តែរឹងមាំថែមទៀត៕

កងទ័ពជើងគោក
ប្រតិទិន
March 2017
T W T F S S M
« May    
 123456
78910111213
14151617181920
21222324252627
28293031