អំពីកងទ័ពជើងគោក
ឋានានុក្រម​ដឹកនាំ
គម្រោង​អភិវឌ្ឋន៍

0100ថ្ងៃទី ០៩ ខែ ឧសភា ឆ្នាំ២០១៤ នៅបញ្ជាការដ្ឋានកងពលតូច អន្តរាគមន៍លេខ ១៤ ឯកឧត្តមនាយឧត្តមសេនីយ៍ មាស សុភា អគ្គមេបញ្ជាការរងនៃកងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការកងទ័ពជើងគោក បានអញ្ជើញជាអធិបតី ក្នុងពិធីបិទវគ្គហ្វឹកហ្វឺន បំប៉នការងារ សេនាធិការ បើកវគ្គបំប៉នយុទ្ធវិធី.គ. ថ្មើរជើងការពារទីតាំង វាយបក វាយលុក និងវគ្គបំប៉ន មេបញ្ជាការ.ខ.គ.។

ឯកឧត្តមឧត្តមសេនីយ៍ទោ គឹម សេងងន ក៏បានបញ្ជាក់ពីការបើកវគ្គ ហ្វឹកហ្វឺនបំប៉ន យុទ្ធវិធី.គ. ថ្មើរជើង នាពេលនេះមានសិក្ខាកាម ២០៦នាក់ យោធាចារ្យ ២០នាក់ ហ្វឹកហ្វឺនរយៈ ពេល ៩១ថ្ងៃ លើមេរៀនជំនាញយុទ្ធវិធី អប់រំចិត្តសាស្ត្រ និងយោធារួម ដោយឡែកវគ្គបំប៉ន បញ្ជាការថ្នាក់.ខ.គ. ដែលប្រារព្ធបើកស្របពេលនេះដែរ មានសិក្ខាកាម ៨៤នាក់ យោធាចារ្យ ១០នាក់ រយៈពេលហ្វឹកហ្វឺន ៩១ថ្ងៃ លើមេរៀន ជំនាញយុទ្ធវិធី អប់រំចិត្តសាស្ត្រ និងយោធារួម។ ក្នុងឱកាសនោះ គណៈអធិបតី បានប្រគល់ជូនប័ណ្ណ លិខិតសរសើរ និងវិញ្ញាបនប័ត្រ បញ្ជាក់ការសិក្សា ដល់យោធាចារ្យ និងសិក្ខាកាមជាបន្តបន្ទាប់។

ក្នុងឱកាសនោះដែរ ឯកឧត្តមក៏បាន សម្តែងអំណរគុណ ចំពោះសម្តេចតេជោ ដែលបានផ្តល់កញ្ចប់ថវិកា ពិសេសសម្រាប់ការហ្វឹកហ្វឺនបំប៉ន នាយទាហាន នាយទាហានរង ពលទាហាន សម្រាប់ការពង្រឹង ប្រៀបការពារជាតិ។ឯកឧត្តមនាយឧត្តមសេនីយ៍ មាស សុភា ក៏បានផ្តាំផ្ញើរ ដល់សិក្ខាកាម ដែលបញ្ចប់វគ្គសេនាធិការ និងសិក្ខាកាម ដែលត្រូវបើកវគ្គ ថ្មីបន្ត ត្រូវខិតខំយកចិត្តទុកដាក់ បង្កើនសមត្ថភាព ហ្វឹកហ្វឺនបានល្អ ខិតខំបន្តស្រាវជ្រាវឯកសារ ថ្មីៗ ទៀត និងគោរពបទបញ្ជា របស់កងយោធពលខេមរភូមិន្ទ រក្សាសាមគ្គី ឯកភាពផ្ទៃក្នុងល្អ ជានិច្ច។ ឯកឧត្តម ក៏បាននាំយកអង្ករចំនួន ១តោន ថវិកាចំនួន ៥លានរៀល ឧបត្ថម្ភការបើកវគ្គបន្ត និងបានផ្តល់ជូនយោធាចារ្យ សិក្ខាកាម ដែលទទួលបានប័ណ្ណសរសើរ អមដោយថវិកា ២ម៉ឺនរៀល លិខិតសរសើរអមដោយ ថវិកា១ម៉ឺនរៀល ផងដែរ៕

កងទ័ពជើងគោក
ប្រតិទិន
May 2017
T W T F S S M
« May    
 1
2345678
9101112131415
16171819202122
23242526272829
3031