អំពីកងទ័ពជើងគោក
ឋានានុក្រម​ដឹកនាំ
គម្រោង​អភិវឌ្ឋន៍

0102(2)ដើម្បីរំលឹកឡើងវិញ នូវការឈឺចាប់ ក្នុងរបបវាលពិឃាត ដែលប្រជាពលរដ្ឋកម្ពុជា បានទទួលរងនូវ ការកាប់សម្លាប់យ៉ាងឃោរឃៅ ពីសំណាក់ពួកឃាតក ប៉ុលពត ប្រជាពលរដ្ឋកម្ពុជា ទូទាំងប្រទេស បានចងចាំជានិច្ច និងបានចាត់ទុកទិវា ២០ឧសភា ជាថ្ងៃចងចំហឹង និងរំលឹកវិញ្ញាណក្ខន្ធ័ បុព្វការីជន ដែលបានសម្លាប់ក្នុងរបប កម្ពុជាប្រជាធិបតេយ្យ។ ដោយឡែក នៅក្នុងមណ្ឌល ១០៣ ស្ថិតក្នុងភូមិថ្នល់កែង ឃុំរុងរឿង ស្រុករវាង ខេត្តព្រះវិហារ ជាអតីតទីពិឃាត របស់ពួកប៉ុលពត បច្ចុប្បន្នជា សារមន្ទីប្រល័យពូជសាសន៍ប្រចាំខេត្តព្រះវិហារ តែងប្រារព្ធទិវា ២០ឧសភា ជារៀងរាល់ឆ្នាំ និងនៅថ្ងៃទី ២០ ខែឧសភា ឆ្នាំ២០១៤ នេះពិធី ចងកំហឹង ក៏បានប្រារព្ធក្រោមអធិបតីភាព ឯកឧត្តមនាយឧត្តមសេនីយ៍ មាស សុភា ប្រធានក្រុមការងារថ្នាក់ជាតិ ចុះជួយខេត្តព្រះវិហារផងដែរ។

ឯកឧត្តមបានរំលឹក ឡើងវិញពីសោកនាដកម្ម ក្នុងរបបកម្ពុជាប្រជាធិបតេយ្យ ដែលធ្វើឲ្យប្រជាជនកម្ពុជាព្រាត់ប្រាស់គ្រួសារ ពិសេស នៅមណ្ឌល ១០៣ នេះជាតំបន់ប្រល័យពូជសាសន៍យ៉ាងធំប្រចាំខេត្តព្រះវិហារយើង។

ឯកឧត្តមនាយឧត្តមសេនីយ៍ មាស សុភា ក៏បានផ្តាំផ្ញើរដល់បងប្អូនប្រជាពលរដ្ឋទាំង អស់រួមគ្នាថែរក្សា ការពារសមិទ្ធផល ៧ មករា ជាអមតៈ បន្តកែប្រែកំហឹងឈឺចាប់ ទៅជាការ រួបរួមសាមគ្គីគ្នា បង្កបង្កើនផល កសាងជីវភាពគ្រួសារបានរុងរឿង រួមជាមួយរាជរដ្ឋាភិបាល ដែលមានសម្តេចតេជោ ជាប្រមុខកសាង និងអភិវឌ្ឍន៍ជាតិយើង ត្រូវចងចាំ ជានិច្ចនូវគុណអ្នកដែលបានសង្គ្រោះអាយុជីវិតយើង ពីរបបវាលពិឃាត ដូចពាក្យស្លោកថា ពេលហូបផ្លែ ត្រូវនឹកឃើញអ្នកដាំ ដូច្នោះដែរ។

ក្នុងឱកាសនោះ ក៏មានការរាប់បាត្រប្រគេនព្រះសង្ឃ បន្ទាប់មកឯកឧត្តមនាយឧត្តមសេនីយ៍ មាស សុភា ឯកឧត្តម អ៊ុំ ម៉ារ៉ា បានចែកជូនថវិកា ចំពោះសីលវន្ត័ សីលវត្តី និងដោយឡែក ឯកឧត្តមនាយឧត្តមសេនីយ៍ មាស សុភា ក៏បានប្រកាសជួយ កសាងបង្ហើយដំបូល ឧបដ្ឋានសាលា ក្នុងវត្តនៃស្រុករវៀង តាមសំណើរបិណ្ឌបាត្រ របស់ចៅអធីការ ផងដែរ៕

កងទ័ពជើងគោក
ប្រតិទិន
May 2017
T W T F S S M
« May    
 1
2345678
9101112131415
16171819202122
23242526272829
3031