អំពីកងទ័ពជើងគោក
ឋានានុក្រម​ដឹកនាំ
គម្រោង​អភិវឌ្ឋន៍

DSC02167ថ្ងៃទី ២០ ខែមិនា ឆ្នាំ២០១៣ ឯកឧត្តមនាយឧត្តមសេនីយ៍ មាស សុភា ទីប្រឹក្សាផ្ទាល់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ជាអគ្គមេបញ្ជាការរងនៃកងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការកងទ័ពជើងគោក តំណាងដ៏ខ្ពង់ខ្ពស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុនសែននិងលោកជំទាវកិត្តិព្រឹទ្ធបណ្ឌិត បានអញ្ជើញជួបសំណេះសំណាល ជាមួយវីរៈយុវជនស្មគ្រ័ចិត្តសម្តេចតេជោ ក្រុមទី ១១៧មន្ត្រីជំនាញសុរិយោដី និងផ្តល់ប័ណ្ណកម្មសិទ្ធដីធ្លីស្របច្បាប់ ជូនប្រជាពលរដ្ឋ ក្នុងភូមិស្រអែមជើង ឃុំស្រអែម ស្រុកជាំក្សាន្តខេត្តព្រះវិហារ។ លោក សុខ ហៃ អភិបាលស្រុកជាំក្សាន្ត បានឪ្យដឹងថា នេះជាលើកទី ២ ដែលឃុំស្រអែម បានទទួលប័ណ្ណកម្មសិទ្ធដីធ្លី បន្ទាប់ពីការខិតខំប្រតិបត្តិការ របស់វីរៈយុវជនស្ម័គ្រចិត្តសម្តេចតេជោ និងមន្ត្រីជំនាញបច្ចេកទេស ក្នុងការអនុវត្តន៍នយោបាយចាស់ សកម្មភាពថ្មី របស់រាជរដ្ឋាភិបាល បានជោគជ័យជាបន្តបន្ទាប់។ បន្ទាប់ពីបានបិទផ្សាយជាសាធារណៈ នូវឯកសារវិនិច្ឆ័យ នៃការចុះបញ្ចីដីធ្លី រយៈពេល ១ខែកន្លងមក របស់ភូមិស្រអែមជើង ដែលបានកំណត់ព្រំដី និងបានប្រមូលទិន្នន័យ លើក្បាលដី ៤៨៨ក្បាលដី ស្មើនឹង ៧៦៥,៥ហិចតា ស្មើនឹង ៣៥០គ្រួសាររួចមក ក្រុមការងារក៏បាន រៀបចំឯកសារ ចុះបញ្ជីបញ្ជាក់ ពីភាពស្របច្បាប់ និងប្រគល់វិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនទ្រព្យ ក្រមអធិបតីភាព ឯកឧត្តមនាយឧត្តមសេនីយ៍ មាស សុភានាពលេនេះ។ ឯកឧត្តម អ៊ុំ ម៉ារ៉ា អភិបាលខេត្តព្រះវិហារ ក៏បានបញ្ជាក់ពីការខិតខំ របស់សម្តេចតេជោ ប្រមុខនៃរាជរដ្ឋាភិបាល ក្នុងការបន្តអនុវត្តន៍ នយោបាយចាស់ សកម្មភាពថ្មី រហូតដល់បានប្រគល់ កម្មសិទ្ធិស្របច្បាប់ ជូនប្រជាពលរដ្ឋ នៅទូទាំងប្រទេសជា ស្ថាពរ។ ឯកឧត្តម ក៏បានផ្តាំផ្ញើរ ដល់កងកម្លាំងប្រដាប់អាវុធ គ្របប្រភេទ និងប្រជាពលរដ្ឋទាំងអស់ បន្តយកចិត្តទុកដាក់ អនុវត្តន៍ ប្រកបដោយប្រសិទ្ធភាព បទបញ្ជាលេខ ០២ របស់រាជរដ្ឋាភិបាល ក្នុងការ ទប់ស្កាត់ ការជួញដូរ ការកាប់បំផ្លាញឈើក្រញូង និងឈើប្រណិត ខុសច្បាប់ ព្រមទាំងទប់ស្កាត់ ការឆ្លងដែនចូលទៅប្រទេសជិតខាង ដោយខុសច្បាប់ផងដែរ។ មានប្រសាសន៍ សំណេះសំណាល ក្នុងឱកាសនោះ ឯកឧត្តមនាយឧត្តមសេនីយ៍ មាស សុភា បានពាំនាំប្រសាសន៍ផ្តាំផ្ញើរសួរសុខទុក្ខ ពីសំណាក់សម្តេចតេជោ និងលោកជំទាវកិត្តិព្រឹទ្ធបណ្ឌិត ជូនចំពោះក្មួយៗវីរៈយុវជនស្ម័គ្រចិត្ត មន្ត្រីជំនាញ បច្ចេកទេស និងប្រជាពលរដ្ឋទូទាំងខេត្តព្រះវិហារ។ ឯកឧត្តម បានគូសបញ្ជាក់ឡើងវិញ ពីអត្ថន័យ ខ្លឹមសារនៃនយោបាយចាស់សកម្មភាពថ្មី របស់រាជរដ្ឋាភិបាល លើវិស័យដីធ្លី ដែលជាជំហានថ្មីមួយទៀត នៃកំណែទម្រង់ដីធ្លី ដ៏ស៊ីជម្រៅ ដើម្បីលើកកម្ពស់ជីវភាព រស់នៅ និងកាត់បន្ថយភាពក្រីក្រជូនប្រជាពលរដ្ឋ ជម្រុញកំណើនសេដ្ឋកិច្ចជាតិ។ ឯកឧត្តម បានសម្តែងការកោតសរសើរ ចំពោះកិច្ចខិតខំប្រឹងប្រែង របស់ថ្នាក់ដឹកនាំខេត្តគ្រប់ថ្នាក់ កងកម្លាំងប្រដាប់អាវុធគ្រប់កងឯកភាព និងប្រជាពលរដ្ឋគ្រប់មូលដ្ឋាន ដែលបានសហការល្អ ជាមួយក្មួយៗ វីរៈយុវជនស្ម័គ្រចិត្តសម្តេចតេជោ និងមន្ត្រីជំនាញបច្ចេកទេស ធ្វើឲ្យដំណើរការអនុវត្តន៍នយោបាយចាស់ សកម្មភាពថ្មី លើវិស័យដីធ្លី របស់រាជរដ្ឋាភិបាល ក្នុងខេត្តព្រះវិហារ បានដំណើរការ រហូតចែកនូវវិញ្ញាបនបត្រសម្គាល់ម្ចាស់កម្មសិទ្ធិដីធ្លី អចលទ្រព្យ បាន ៧លើករួមមាន ស្រុករវៀង ស្រុកគូលែន ក្រុងព្រះវិហារ ស្រុកជ័យសែន ស្រុកឆែប ស្រុកជាំក្សាន្ត មានចំនួន ៣ ៣៨៤ប័ណ្ណ និងផ្ទៃដីកំពុងបិទផ្សាយជាសាធារណៈ ចំនួន ២៧,០៨០ ហិចតា ស្មើនឹង ១១,៨២៨ក្បាលដី សម្រាប់៧,២៥៤គ្រួសារ ដែលនឹងត្រូវចែកប័ណ្ណនាពេលខាងមុខ។ ឯកឧត្តម មាស សុភា ក៏បានផ្តាំផ្ញើរ ដល់ក្មួយៗវីរៈយុវជនស្ម័គ្រចិត្តសម្តេចតេជោ មន្ត្រីជំនាញបច្ចេកទេស បន្តសម្រេចភារកិច្ច វគ្គទី ២ ប្រកបដោយជោគជ័យ និងបានស្នើដល់ប្រជាពលរដ្ឋមូលដ្ឋាន បន្តកិច្ចសហការល្អ។ ទន្ទឹមនោះត្រូវ រួមគ្នាអនុវត្តន៍ដោយជោគជ័យ បទបញ្ជាលេខ ០២ របស់រាជរដ្ឋាភិបាល និងត្រូវទៅបោះឆ្នោតនាខែកក្តដា ឆ្នាំ២០១៣ខាងមុខ ឲ្យបានគ្រប់គ្នា។ ក្នុងឱកាសនោះ ឯកឧត្តមនាយឧត្តសេនីយ៍ មាស សុភា បានផ្តល់ប័ណ្ណកម្មសិទ្ធិដីធ្លី ជូនប្រជាពលរដ្ឋទាំង ៣៥០គ្រួសារ ដោយបន្ថែមជូន ១គ្រួសារ នូវឃីត ១កញ្ចប់ និងថវិកា ២ម៉ឺនរៀល ជូនយុវជនស្ម័គ្រចិត្ត និងមន្ត្រីជំនាញ ២៧នាក់ ក្នុងនោះមាននារី ៥នាក់ ដោយផ្នែកបុរសម្នាក់ៗ ថវិកា ១០ម៉ឺនរៀល នារីម្នាក់ៗថវិកា ១៥ម៉ឺនរៀល ជូនក្រុមយុវជន និងក្រុមមន្ត្រីជំនាញ ២ក្រុមដោយ ក្នុង១ក្រុម ថវិកា ១លានរៀល ជូនសាលាស្រុកជាំក្សាន្ត ថវិកា ១លានរៀលផងដែរ៕

កងទ័ពជើងគោក
ប្រតិទិន
January 2019
T W T F S S M
« May    
1234567
891011121314
15161718192021
22232425262728
293031